|
ប្រទេសបារាំង ដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋបារាំង គឺជាប្រទេសមួយនៅអឺរ៉ុបខាងលិច និងជាសមាជិកនៃសហភាពអឺរ៉ុប។ បារាំងជារដ្ឋដ៏ចំណាស់ក្នុងចំនោមរដ្ឋធំៗនៅអឺរ៉ុប។បូករួមទាំងដែនដីឯនាយសមុទ្រ បារាំងមានផ្ទៃដីសរុបប្រហែល ៦៧៥ ៤១៧ គ.ម២ និងមានប្រជាជន ប្រមាណ ៦៤,៥ លាននាក់។ភាសាប្រើប្រាស់ជាផ្លូវការគឺភាសាបារាំង។ បារាំងមានភាសាតំបន់ចំនួន៧៧ភាសា។ បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី ៥ ឬ ទី៦។
ភូមិវិទ្យា
ដែនដីសំខាន់ហ៊ុំព័ទ្ឋដោយ មហាសមុទ្រអាត្លង់ទិកនៅខាងលិច សមុទ្រម៉ង់ និង សមុទ្រខាងជើង(la mer du Nord)នៅខាងជើង ប្រទេសបែលហ្ស៊ីក លុចហ្សំបួរ អាលឺម៉ង់ ស្វីសនិងអ៊ីតាលី នៅខាងកើត និងដោយ សមុទ្រមេឌីទែរ៉ានេ ប្រទេសអង់ដូរ៉ា ម៉ូណាកូ និងអេស្បាញនៅខាងត្បូង។
ដែនដីឯនាយសមុទ្រមាន ហ្គុយយ៉ាន(la Guyane)និងកោះសាំងម៉ាតាំង( l’île de Saint-Martin)នៅទ្វីបអាមេរិកខាងត្បូង , ប៉ូលីនេស៊ីបារាំង( la Polynésie française) វ៉ាលីនិងហ្វុទុណា(Wallis-et-Futuna) ណូវ៉ែលកាលេដូនី(la Nouvelle-Calédonie) និងកោះខ្លីបពឺតុង(l’Île Clipperton) នៅមហាសមុទ្រប៉ាស៊ីហ្វិក , ឡារ៉េអ៊ុយនីញ៉ុង(La Réunion) ម៉ាយ៉ុត(Mayotte) និងកោះអេប៉ាស(Îles Éparses)នៅមហាសមុទ្រឥណ្ឌា , ដែនដែអូស្ត្រាល់និងអង់តាទិកបារាំង (les Terres australes et antarctiques françaises)នៅទ្វីបអូសេអានីនិងមហាសមុទ្រអង់តាទិក , ហ្គាដឺលូប(la Guadeloupe) ម៉ាទីនីក(la Martinique) កោះសាំងម៉ាតាំង(l’île Saint-Martin)កោះសាំងបេទេលេមី(l’île Saint-Barthélemy) នៅសមុទ្រការ៉ាអ៊ីប។
ដើមកំណើត
ភូមិសាស្រ្ត និងអាកាសធាតុ
អភិបាលធិបតេយ្យ និងនិតិមណ្ឌល
ប្រជាសាស្រ្ត និងសាសនា
សេដ្ឋកិច្ច
បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី៦បន្ទាប់ពី សហរដ្ឋអាមេរិក ជប៉ុន អាលឺម៉ង់ ចិន និង អង់គ្លេស។
កសិកម្ម
នៅក្នុងចំនោមប្រទេសក្នុងសហភាពអឺរ៉ុប បារាំងនាំមុខគេក្នុងផលិតផលកសិកម្ម។ ផលិតផលសំខាន់ៗមាន គ្រាប់ធុញ្ញជាតិ (ស្រូវសាឡី ពោត) ស្ករ ស្រា ផលិតផលពីទឹកដោះគោ បន្លែផ្លែឈើ និង សាច់សត្វ។
សូមមើលផងដែរ
|